Youtube នៅលើ iPhone, iPod Touch និង iPad គឺតែងតែយឺត និងជួនកាលរអាក់រអួល ដែលធ្វើអោយយើងពិបាកនឹងមើលវិដេអូនៅលើ Youtube ណាស់។ ជាមួយកម្មវិធី TCP Optimizer លោកអ្នកអាចមើល Youtube បានលឿនជាងមុន ព្រោះកម្មវិធីនេះកែប្រែ setting មួយចំនួននៅក្នុងប្រព័ន្ធ iOS ដើម្បីជួយដល់ការអូសយកវីដេអូមកចាក់មើលក្នុង Youtube ។ លោកអ្នកអាចបញ្ចូលកម្មវិធីនេះបាន តាមរយៈ Cydia ដោយដាក់បញ្ចួល Source មួយឈ្មោះថា http://cydia.pushfix.info/ ។ ក្រោយពីបញ្ចូល source នេះហើយ អ្នកនឹងឃើញឈ្មោះកម្មវិធីនេះនៅក្នុងបញ្ជីរ source ដែលមានឈ្មោះថា TCP Optimizer ។ បន្ទាប់មកលោកអ្នកគ្រាន់តែបញ្ចួលកម្មវិធីនេះចូលទៅក្នុង iPhone/iPod Touch ឬ iPad របស់អ្នកជាការស្រេច។ ចំនុចល្អមួយទៀតរបស់កម្មវិធីនេះ គឺយើងអាចបញ្ចូលវាដោយសេរី។
ក្រោយពីបញ្ចូលកម្មវិធីនេះហើយ វាមិនបង្ហាញ icon នៅលើអេក្រង់ទេ ព្រោះវាគ្រាន់តែជាការកែរ Setting មួយចំនួននៅក្នុងប្រព័ន្ធតែប៉ុណ្ណោះ។ តែបើលោកអ្នកចង់លប់កម្មវិធីនេះចោលវិញ លោកអ្នកគ្រាន់តែលប់វានៅក្នុង Cydia នោះ iPhone/iPod/iPad របស់អ្នកនឹងមកភាពដើមវិញ។
***ចំនាំ: ដើម្បីបញ្ចូលកម្មវិធីនេះ លោកអ្នកត្រូវ Jailbreak iPhone/iPod/iPad របស់អ្នកសិន។