កម្មវិធី RecognizeMe ត្រូវបានបង្កើតដោយលោក Apocolipse ដែលជាអ្នកបង្កើតកម្មវិធីមួយទៀតឈ្មោះ 3DBoard។ លោក Apocolipse គឺជាអ្នកទី១ ដែលអាចប្រើកាមេរ៉ាមុខរបស់ iPhone ស្កេនមុខរបស់អ្នកដើម្បីដោះសោរ។ កម្មវិធីនេះបន្ថែម ប៊ូតុងមួយនៅលើអេក្រង់ដោះសោររបស់ iPhone ដើម្បីអោយអ្នកប្រើសំរាប់ឆែកមើល ថាតើមុខរបស់អ្នកដែលនៅពីមុខកាមេរ៉ា ដូចមុខដែលមានកំនត់ក្នុងទូរស័ព្ទដែរឬទេ បើដូចវានឹងបើកសោរអោយចូលប្រើទូរស័ទ្ទ តែបើអត់ដូចទេ វានឹងទាអោយអ្នកវាយលេខសំងាត់ជំនួសវិញ ដូច្នេះអ្នកមិនបាច់ព្រួយថាកម្មវិធីនេះអត់ស្គាល់មុខរបស់អ្នកធ្វើ អោយអ្នកមិនអាចប្រើទូរស័ព្ទទេ។ កម្មវិធីនេះមានដាក់លក់នៅក្នុង Cydia តំលៃ $6.99 ក្នុងរយេៈពេល៣សប្តាហ៍នេះ ដូច្នេះសូមប្រញាប់ទិញអោយហើយ ទាន់ពេលគេលក់ក្នុងតំលៃពិសេសនេះ។ តែដើម្បីបញ្ចូលកម្មវិធីនេះ ទូរស័ព្ទរបស់អ្នកត្រូវតែ Jailbreak សិន។
ខាងក្រោមនេះជាវីដេអូបង្ហាញពីការប្រើប្រាស់កម្មវិធីនេះ